ព្រះត្រៃបិដក ភាគ ៤១

​គឺ​នេ​ក្ខម្ម​វិតក្កៈ​ ​១​ ​អព្យាបាទ​វិតក្កៈ​ ​១​ ​អវិហឹសា​វិតក្កៈ​ ​១​។​ ​ភិក្ខុ​ទាំងនោះ​ ​លះបង់​ធម៌៣​ ​យ៉ាងនេះ​ឯង​។​ ​ចុះ​ភិក្ខុ​ទាំងនោះ​ ​បាន​ធ្វើ​រឿយ​ៗ​ ​នូវ​ធម៌៣យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ធ្វើ​រឿយ​ៗ​ ​នូវ​ធម៌៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទិស​ណា​ ​ភិក្ខុ​ទាំងឡាយ​បង្កហេតុ​ ​បង្កជម្លោះ​ ​ទាស់ទែងគ្នា​ ​ចាក់ដោត​គ្នា​ទៅវិញទៅមក​ ​ដោយ​លំពែង​ ​គឺ​មាត់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទិស​នេះ​ ​មិនជា​ទី​សប្បាយ​ ​ដល់​តថាគត​ដើម្បី​ធ្វើ​ទុក​ក្នុងចិត្ត​ទេ​ ​មិន​ចាំបាច់​និយាយ​ដល់​ការ​ដើរទៅ​ឡើយ​ ​តថាគត​ចូលចិត្ត​ក្នុង​ការណ៍​នោះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​បាន​លះបង់​ ​នូវ​ធម៌៣យ៉ាងនេះ​ឯង​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​ធម៌៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទិស​ណា​ ​ភិក្ខុ​ទាំងឡាយ​ ​ព្រមព្រៀង​គ្នា​ ​រីករាយ​នឹងគ្នា​ ​មិន​ទាស់ទែងគ្នា​ ​ដូច​ទឹកដោះស្រស់​ ​លាយ​ដោយ​ទឹក​ ​មើល​គ្នា​ត្រង់​ ​ដោយ​ចក្ខុ​ជាទីស្រឡាញ់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទិស​នុ៎ះ​ ​ជាទី​សប្បាយ​ ​ដល់​តថាគត​ដើម្បី​ដើរទៅ​ ​មិនបាច់​និយាយ​ ​ដល់​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ឡើយ​ ​តថាគត​ចូលចិត្ត​ក្នុង​ការណ៍​នោះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​បាន​លះបង់​ ​នូវ​ធម៌៣​ ​យ៉ាង​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​ធម៌៣យ៉ាង​ ​ដោយពិត​ប្រាកដ​។​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​បាន​លះបង់​ធម៌​ ​៣យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​
ថយ | ទំព័រទី ៤៣៣ | បន្ទាប់
ID: 636853250810511739
ទៅកាន់ទំព័រ៖