ព្រះត្រៃបិដក ភាគ ៤១

គឺ​ ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​លះបង់​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​។​ ​ចុះ​ភិក្ខុ​ទាំងនោះ​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​ធម៌៣យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​នេ​ក្ខម្ម​វិតក្កៈ​ ​១​ ​អព្យាបាទ​វិតក្កៈ​ ​១​ ​អវិហឹសា​វិតក្កៈ១​ ​។​ ​អ្នក​ទាំងនោះ​ ​បាន​ធ្វើ​រឿយ​ៗ​ ​នូវ​ធម៌៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទិស​ណា​ ​ភិក្ខុ​ទាំងឡាយ​ ​ព្រមព្រៀង​គ្នា​ ​រីករាយ​នឹងគ្នា​ ​មិន​ទាស់ទែងគ្នា​ ​ដូច​ទឹកដោះស្រស់​ ​លាយ​ដោយ​ទឹក​ ​មើល​គ្នា​ត្រង់​ ​ដោយ​ចក្ខុ​ជាទីស្រឡាញ់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទិស​នុ៎ះ​ ​ជាទី​សប្បាយ​ដល់​តថាគត​ ​ដើម្បី​ដើរទៅ​ ​មិនបាច់​និយាយ​ដល់​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ឡើយ​ ​តថាគត​ចូលចិត្ត​ក្នុង​ការណ៍​នោះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​បាន​លះបង់​នូវ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​ធម៌៣​ ​យ៉ាងនេះ​ឯង​ ​ដោយពិត​ប្រាកដ​។​
 [​១២៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​គោតម​ក​(​១​)​ ​ចេតិយ​ ​ជិត​ក្រុង​វេសាលី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​សំដែងធម៌​ ​ដើម្បីឲ្យ​ចេះដឹង​ ​មិនមែន​ដើម្បី​មិន​ឲ្យ​ចេះដឹង​ទេ​ ​
​(​១​)​ ​ចេតិយ​នោះ​ ​ជា​លំនៅ​នៃ​យក្ខ​ ​ឈ្មោះ​គោតម​កៈ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤៣៤ | បន្ទាប់
ID: 636853251134740284
ទៅកាន់ទំព័រ៖