ព្រះត្រៃបិដក ភាគ ៤១
បពិត្រព្រះអង្គដ៏ចំរើន តាបសឈ្មោះ ភរណ្ឌុកាលាមៈនេះ ជាសព្រហ្មចារីបុគ្គលជាន់ចាស់ របស់ព្រះអង្គ សូមព្រះអង្គ គង់នៅក្នុងអាស្រម របស់តាបសនោះ អស់មួយយប់ ក្នុងថ្ងៃនេះចុះ។ ព្រះសម្ពុទ្ធត្រាស់ថា បពិត្រមហានាម សូមទ្រង់ស្ដេចទៅឲ្យក្រាលកម្រាលចុះ។ មហានាមសក្យរាជ បានទទួលព្រះតម្រាស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយស្ដេចចូលទៅឯអាស្រមរបស់ភរណ្ឌុកាលាមតាបស លុះស្ដេចចូលទៅដល់ហើយ ក៏ឲ្យក្រាលកម្រាល លើគ្រែតូច ដ៏សមគួរ ហើយឲ្យដំកល់ទឹកទុក ដើម្បីលាងព្រះបាទ រួចស្ដេចត្រឡប់ចូលមកគាល់ព្រះដ៏មានព្រះភាគវិញ លុះចូលមកដល់ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កម្រាលក្រាលហើយ ទឹកសម្រាប់លាងព្រះបាទ ដំកល់ទុកហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់ជ្រាបនូវកាលដ៏គួរនឹងស្ដេច ក្នុងកាលឥឡូវនេះចុះ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ស្ដេចចូលទៅឯអាស្រម របស់ភរណ្ឌុកាលាមតាបស លុះស្ដេចចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក លុះព្រះដ៏មានព្រះភាគ គង់ហើយ ក៏លាងជូតព្រះបាទទាំងគូ។ លំដាប់នោះ មហានាមសក្យរាជ ទ្រង់មានព្រះរាជតម្រិះ ដូច្នេះថា ថ្ងៃនេះ ជាកាលមិនគួរ
ID: 636853251844730893
ទៅកាន់ទំព័រ៖