ព្រះត្រៃបិដក ភាគ ៤១

​មិនបាន​ប្រព្រឹត្ត​ទេ​ ​ធម៌​ទាំងនោះ​ ​ក៏​ខ្ញុំ​ព្រះអង្គ​ប្រព្រឹត្ត​ក្នុង​កាល​ឥឡូវនេះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ច្រឡូកច្រឡំ​ ​ដោយ​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ស្ដេច​ ​អាមាត្យ​ធំ​ ​របស់​ស្ដេច​ ​តិរ្ថិយ​ ​និង​សាវក​ ​នៃ​តិរ្ថិយ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​យ៉ាងនោះ​ដែរ​ ​តែង​នៅ​ច្រឡូកច្រឡំ​ ​ដោយ​ទេវបុត្រ​ទាំងឡាយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទេវបុត្រ​ទាំងឡាយ​ ​តែង​មក​អំពី​ទី​ឆ្ងាយ​ ​ដោយ​បំណង​ថា​ ​យើង​នឹង​ស្ដាប់ធម៌​ ​ក្នុង​សំណាក់​ហត្ថ​ក​ទេវបុត្រ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ឆ្អែត​ ​មិន​រួញរា​នឹង​ធម៌​ ​ទាំង៣​ ​ត្រាតែ​ធ្វើ​មរណកាល​។​ ​ធម៌៣​ ​ដូចម្ដេច​ខ្លះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ឆ្អែត​ ​មិន​រួញរា​នឹង​កាល​រមិលមើល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាតែ​ធ្វើ​មរណកាល​ ​១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ឆ្អែត​ ​មិន​រួញរា​នឹង​ការ​ស្ដាប់​ព្រះ​សទ្ធម្ម​ ​ត្រាតែ​ធ្វើ​មរណកាល​ ​១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ឆ្អែត​ ​មិន​រួញរា​នឹង​ការបម្រើ​សង្ឃ​ ​ត្រាតែ​ធ្វើ​មរណកាល​ ​១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិន​ឆ្អែត​ ​មិន​រួញរា​នឹង​ធម៌​ ​ទាំង៣​ ​នេះឯង​ ​ត្រាតែ​ធ្វើ​មរណកាល​។​
ថយ | ទំព័រទី ៤៤២ | បន្ទាប់
ID: 636853252837267663
ទៅកាន់ទំព័រ៖