ព្រះត្រៃបិដក ភាគ ៤១

​បុគ្គល​ពាល​ ​អប្ប​ឥត​ប្រាជ្ញា​ ​ដែល​ពួក​រុយ​ ​តាម​រោម​ ​(​នោះ​)​ ​មិនបាន​ប្រព្រឹត្ត​នូវ​ធម៌​ ​ដ៏​ស្មោះស្មើ​ដើម្បី​ខ្លួន​ ​ក្នុង​ស្រុក​ ​ឬ​ក្នុង​ព្រៃ​ឡើយ​។​ ​ចំណែកខាង​ជន​ណា​ ​បរិបូណ៌​ដោយ​សីល​ ​និង​បញ្ញា​ ​ត្រេកអរ​ក្នុង​ធម៌​ ​ជា​គ្រឿង​រម្ងាប់​នូវ​កិលេស​ ​ជា​អ្នក​ស្ងប់ស្ងាត់​ ​ជន​នោះ​ ​រមែង​ដេក​ជា​សុខ​ ​ទាំង​ពួក​រុយ​ ​ក៏​មិនបាន​ហើរ​តាម​ស៊ី​ជន​នោះ​ឡើយ​។​

 [​១៣១​]​ ​គ្រានោះ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​ ​ជា​របស់​មនុស្ស​ធម្មតា​ ​ឃើញ​មាតុគ្រាម​ ​ដែល​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​ច្រើនតែ​ទៅ​កើត​ ​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​
ថយ | ទំព័រទី ៤៤៦ | បន្ទាប់
ID: 636853253976622831
ទៅកាន់ទំព័រ៖