ព្រះត្រៃបិដក ភាគ ៤១

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាតុគ្រាម​ប្រកបដោយ​ធម៌​ប៉ុន្មាន​យ៉ាង​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​តប​ថា​ ​ម្នាល​អនុ​រុទ្ធ​ ​មាតុគ្រាម​ប្រកបដោយ​ធម៌៣​ ​យ៉ាង​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ប្រកបដោយ​ធម៌៣​ ​យ៉ាង​ ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​អនុ​រុទ្ធ​ ​ក្នុង​លោក​នេះ​ ​មាតុគ្រាម​ ​រមែង​មានចិត្ត​ត្រូវ​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​រួបរឹត​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ក្នុង​បុព្វណ្ហសម័យ​ ​១​ ​រមែង​មានចិត្ត​ត្រូវ​ឥស្យា​រួបរឹត​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ក្នុង​មជ្ឈ​ន្ដិ​កស​ម័យ​ ​១​ ​រមែង​មានចិត្ត​ត្រូវ​កាមរាគ​រួបរឹត​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ក្នុង​សាយណ្ហសម័យ១​។​ ​ម្នាល​អនុ​រុទ្ធ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌៣​ ​យ៉ាងនេះ​ឯង​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​
 [​១៣២​]​ ​គ្រានោះ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្ដីរីករាយ​ ​ជាមួយនឹង​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រឭក​ហើយ​ ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុ​សា​ ​សារីបុត្រ​ ​ខ្ញុំ​តែងឃើញ​សត្វលោក​ជាច្រើន​ ​ដោយ​ចក្ខុ​ ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​ ​ជា​របស់​មនុស្ស​ធម្មតា​ ​មួយទៀត​ ​សេចក្ដីព្យាយាម​ ​ដែល​ខ្ញុំ​ប្រារព្ធ​ហើយ​ ​
ថយ | ទំព័រទី ៤៤៧ | បន្ទាប់
ID: 636853254183224648
ទៅកាន់ទំព័រ៖