ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ មន្តរបស់ពួកព្រាហ្មណ៍ លាក់ទើបប្រសើរ បើកផ្សាយ មិនប្រសើរ ១ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ បិទបាំង ទើបប្រសើរ បើកផ្សាយ មិនប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ វត្ថុ៣យ៉ាងនេះឯង បិទបាំង ទើបប្រសើរ បើកផ្សាយ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វត្ថុ៣ យ៉ាងនេះ បើកទើបរុងរឿង បិទមិនរុងរឿងទេ។ វត្ថុ ៣ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺមណ្ឌលព្រះចន្រ្ទ បើកទើបរុងរឿង បិទមិនរុងរឿង ១ ម្នាលភិក្ខុទាំងឡាយ មណ្ឌលព្រះអាទិត្យ បើកទើបរុងរឿង បិទមិនរុងរឿង ១ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យ ដែលតថាគតសំដែងហើយ បើកទើបរុងរឿង បិទមិនរុងរឿង ១។ ម្នាលភិក្ខុទាំងឡាយ វត្ថុ៣ យ៉ាងនេះឯង បើកទើបរុងរឿង បិទមិនរុងរឿងទេ។
[១៣៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ ពួកនេះ មានប្រាកដក្នុងលោក។ បុគ្គល ៣ពួក ដូចម្ដេចខ្លះ។ គឺបុគ្គលប្រៀបដូចគំនូសថ្ម ១ បុគ្គលប្រៀបដូចគំនូសផែនដី ១ បុគ្គលប្រៀបដូចគំនូសទឹក ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រៀបដូចគំនូសថ្ម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយៗ
ID: 636853255080435965
ទៅកាន់ទំព័រ៖