ព្រះត្រៃបិដក ភាគ ៤១
ឯសេចក្តីក្រោធរបស់គេនោះ រមែងដេកត្រាំនៅ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ គំនូសថ្ម រមែងមិនឆាប់រលុបដោយខ្យល់ ឬដោយទឹកទេ ជាគំនូសតាំងនៅ អស់កាលយូរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយៗ ឯសេចក្តីក្រោធ របស់គេនោះ រមែងដេកត្រាំនៅ អស់កាលយូរអង្វែង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលប្រៀបដូចគំនូសថ្ម។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រៀបដូចគំនូសផែនដី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្វះ ក្នុងលោកនេះ រមែងក្រោធរឿយៗ តែសេចក្តីក្រោធរបស់គេនោះ មិនបានដេកត្រាំនៅ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ គំនូសផែនដី រមែងឆាប់រលុប ដោយខ្យល់ ឬ ដោយទឹក ជាគំនូសមិនតាំងនៅ អស់កាលយូរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្វះ ក្នុងលោកនេះ រមែងក្រោធរឿយៗ តែសេចក្តីក្រោធ របស់គេនោះ មិនបានដេកត្រាំនៅ អស់កាលយូរអង្វែង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលប្រៀបដូចស្នាមគំនូសផែនដី។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រៀបដូចគំនូសទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្វះ ក្នុងលោកនេះ ដែលគេនិយាយពាក្យរឹងរូសក្តី និយាយពាក្យអាក្រក់ក្តី
ID: 636853255486779207
ទៅកាន់ទំព័រ៖