ព្រះត្រៃបិដក ភាគ ៤១
យោធាជីវវគ្គ
[១៣៥] ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ( អ្នករស់នៅដោយឋានៈជាទាហាន ) ប្រកបដោយអង្គ ៣ ទើបគួរជាយោធាជីវៈ របស់ព្រះរាជា អ្នកបម្រើរបស់ព្រះរាជា ដល់នូវការរាប់ថា ជាអង្គ
(១) របស់ព្រះរាជា។ ប្រកបដោយអង្គ ៣ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ក្នុងលោកនេះ ជាអ្នកបាញ់បានឆ្ងាយ ១ ជាអ្នកបាញ់មិនខុស ១ ជាអ្នកទំលាយគំនរធំៗ
(២) បាន ១។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ប្រកបដោយអង្គ ៣ នេះឯង ទើបគួរជារបស់ព្រះរាជា ជាអ្នកបម្រីនៃព្រះរាជា ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជា។ ម្នាលភិក្ខុទាំងឡាយ ចំណែកភិក្ខុ ប្រកបដោយធម៌៣ យ៉ាង ទើបជាអ្នកគួរទទួលនូវទាន ដែលគេនាំមកបូជា។ បេ។ ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក ក៏យ៉ាងនោះដែរ។ ប្រកបដោយធម៌៣ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបាញ់បានឆ្ងាយ ១ ជាអ្នកបាញ់មិនខុស ១ ជាអ្នកទំលាយគំនរធំៗបាន១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ ជាអ្នកបាញ់បានឆ្ងាយ តើដូចម្តេច។
(១) ទុកដូចជាអវយវៈ គឺព្រះហស្ថ ទាំង២ ព្រះបាទ ទាំង២ របស់ស្តេច។ (២) ទំលាយនូវកងទ័ព មានអាវុធយុទ្ធភណ្ឌ ច្រើនសង្កាត់ ច្រើនស្រទាប់។ អដ្ឋកថា។
ID: 636853256294455403
ទៅកាន់ទំព័រ៖