ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកទំលាយគំនរធំៗ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាងនេះឯង ទើបជាអ្នកគួរទទួលនូវទាន ដែលបុគ្គលនាំមកបូជា។ បេ។ ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក។
[១៣៦] ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ មាន ៣ ពួក។ បរិសទ្យ ៣ ពួក គឺអ្វីខ្លះ។ គឺបរិសទ្យ ដែលសិក្សាផ្តេសផ្តាស
(១) ១ បរិសទ្យ ដែលសាកសួររួច ទើបសិក្សា ១ បរិសទ្យ ដែលសិក្សាតាមកំណត់
(២) ១។ ម្នាលភិក្ខុទាំងឡាយ បរិសទ្យ មាន ៣ ពួកនេះឯង។
[១៣៧] ម្នាលភិក្ខុទាំងឡាយ មិត្តប្រកបដោយអង្គ ៣ គួរសេពគប់។ ប្រកបដោយអង្គ ៣ គឺអ្វីខ្លះ។ គឺមិត្តឲ្យវត្ថុ ដែលគេឲ្យបានដោយក្រ ១ ធ្វើនូវអំពើ ដែលគេធ្វើបានដោយក្រ ១ អត់ធន់នូវហេតុ ដែលគេអត់ធន់បានដោយក្រ ១។ ម្នាលភិក្ខុទាំងឡាយ មិត្តប្រកបដោយអង្គ ៣នេះឯង គួរសេពគប់។
(១) បានដល់បរិសទ្យ ដែលមិនសាកសួរជាមុន ស្រាប់តែប្រតិបត្តិតែម្តង។ (២) បានដល់បរិសទ្យ ដែលដឹងប្រមាណ ហើយប្រតិបត្តិ។ អដ្ឋកថា។
ID: 636853257034827750
ទៅកាន់ទំព័រ៖