ព្រះត្រៃបិដក ភាគ ៤១
[១៣៨] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគតទាំងឡាយ កើតឡើងក្តី ព្រះតថាគតទាំងឡាយ មិនទាន់កើតឡើងក្តី ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ តែងស្ថិតនៅជាធម្មតា គឺថា សង្ខារទាំងឡាយ ទាំងពួងមិនទៀង។ ព្រះតថាគតត្រាស់ដឹង យល់ច្បាស់នូវធាតុ ជាដើមនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ក៏ប្រាប់ សំដែង បញ្ញត្ត តាំងផ្តើម បើកបង្ហើប ចែករលែក ធ្វើឲ្យរាក់ថា សង្ខារទាំងពួង មិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគតទាំងឡាយ កើតឡើងក្តី ព្រះតថាគតទាំងឡាយ មិនទាន់កើតឡើងក្តី ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ តែងស្ថិតនៅជាធម្មតា គឺថា សង្ខារទាំងពួងជាទុក្ខ។ ព្រះតថាគត រមែងត្រាស់ដឹង យល់ច្បាស់នូវធាតុ ជាដើមនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ក៏ប្រាប់ សំដែង បញ្ញត្ត តាំងផ្តើម បើកបង្ហើប ចែករលែក ធ្វើឲ្យរាក់ថា សង្ខារទាំងពួងជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគតទាំងឡាយ កើតឡើងក្តី ព្រះតថាគតទាំងឡាយ មិនទាន់កើតឡើងក្តី ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ តែងស្ថិតនៅជាធម្មតា គឺថា ធម៌ទាំងឡាយ ទាំងពួងជាអនត្តា។ ព្រះតថាគត ត្រាស់ដឹង យល់ច្បាស់នូវធាតុ ជាដើមនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ក៏ប្រាប់ សំដែង បញ្ញត្ត តាំងផ្តើម បើកបង្ហើប ចែករលែក ធ្វើឲ្យរាក់ថា ធម៌ទាំងឡាយ ទាំងពួងជាអនត្តា។
ID: 636853257221748441
ទៅកាន់ទំព័រ៖