ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មក្ខ​លិ​ ​ជា​មោឃបុរស​ ​ហាមឃាត់​នូវ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​នោះ​ថា​ ​កម្ម​មិន​មាន​ ​អំពើ​ដែល​ត្រូវ​ធ្វើ​ ​មិន​មាន​ ​សេចក្តី​ព្យាយាម​ ​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ទាំងឡាយ​ណា​ ​ក្នុង​អនាគតកាល​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​ដ៏​មាន​ព្រះ​ភាគ​ទាំងនោះ​ ​ជា​កម្ម​វាទ​ផង​ ​ជា​កិរិយ​វាទ​ផង​ ​ជា​វីរិយ​វាទ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មក្ខ​លិ​ ​ជា​មោឃបុរស​ ​ឈ្មោះថា​ហាមឃាត់​ ​នូវ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ទាំងនោះ​ថា​ ​កម្ម​មិន​មាន​ ​អំពើ​ដែល​ត្រូវ​ធ្វើ​ ​មិន​មាន​ ​សេចក្តី​ព្យាយាម​ ​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​តថាគត​ ​ដែល​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ជា​កម្ម​វាទ​ ​ជា​កិរិយ​វាទ​ ​ជា​វីរិយ​វាទ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មក្ខ​លិ​ ​ជា​មោឃបុរស​ ​ហាមឃាត់​នូវ​តថាគត​ដែរ​ថា​ ​កម្ម​មិន​មាន​ ​អំពើ​ដែល​ត្រូវ​ធ្វើ​ ​មិន​មាន​ ​សេចក្តី​ព្យាយាម​ ​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដាក់លប​ ​ក្នុង​មាត់​ស្ទឹង​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដើម្បី​សេចក្តី​មិន​ចំរើន​ ​ដើម្បី​សេចក្តី​វិនាស​ ​ដល់​ត្រី​ជាច្រើន​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មក្ខ​លិ​ ​ជា​មោឃបុរស​ ​កើតឡើង​ក្នុង​លោក​ ​ដូចជា​លប​ ​សម្រាប់​ដាក់​មនុស្ស​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដើម្បី​សេចក្តី​មិន​ចំរើន​ ​ដើម្បី​សេចក្តី​វិនាស​ ​ដល់​សត្វ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​១៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្បទា​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​សម្បទា​ ​៣​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សទ្ធាសម្បទា​ ​១​ ​សីលសម្បទា​ ​១​ ​បញ្ញាសម្បទា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្បទា​ ​មាន​ ​៣​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៤៥៩ | បន្ទាប់
ID: 636853257656893330
ទៅកាន់ទំព័រ៖