ព្រះត្រៃបិដក ភាគ ៤១

 [​១៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​សេះ​រាបសា​ ​៣ពួក​ផង​ ​នូវ​បុរស​រាបសា​ ​៣ពួក​ផង​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​នូវ​ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះតម្រាស់​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេះ​រាបសា​ ​៣ពួក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​រាបសា​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិបូណ៌​ដោយ​ល្បឿន​ ​តែ​មិន​បរិបូណ៌​ដោយ​សម្បុរ​ ​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​រាបសា​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​តែ​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​រាបសា​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​រាបសា​ ​មាន​ ​៣​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុរស​រាបសា​ ​៣ពួក​ ​តើ​ដូចម្តេច​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​រាបសា​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ ​តែ​មិន​បរិបូណ៌​ដោយ​សម្បុរ​ ​មិន​បរិបូណ៌​ ​ដោយ​កំពស់​ ​និង​មាឌ​ ​១​
ថយ | ទំព័រទី ៤៦៤ | បន្ទាប់
ID: 636853258566385350
ទៅកាន់ទំព័រ៖