ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ល្អ​ ​មាន​ ​៣​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុរស​អាជានេយ្យ​ ​៣​ ​ពួក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អាជានេយ្យ​ដ៏​ល្អ​ខ្លះ​ ​ក្នុង​លោក​នេះ​។​ ​បេ​។​ ​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ផង​ ​១​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុរស​អាជានេយ្យ​ដ៏​ល្អ​ ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ផង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​នៅ​។​ ​តថាគត​ហៅថា​ ​នេះ​ជា​ល្បឿន​ ​របស់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ ​បើ​គេ​សាកសួរ​ប្រស្នា​ ​ក្នុង​អភិធម្ម​ ​ក្នុង​អភិ​វិន័យ​ ​រមែង​ដោះស្រាយ​រួច​ ​មិន​ស្ងៀមស្ងាត់​។​ ​តថាគត​ហៅថា​ ​នេះ​ជា​សម្បុរ​ ​របស់​ភិក្ខុ​នោះ​។​ ​ទាំង​ភិក្ខុ​នោះ​ ​ជា​អ្នក​ស្វាក់​លាភ​ ​ចំពោះ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​បរិក្ខារ​ ​គឺ​ថ្នាំ​ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​។​ ​តថាគត​ហៅថា​ ​នេះ​ ​ជា​កំពស់​ ​និង​មាឌ​ ​របស់​ភិក្ខុ​នោះ​។
ថយ | ទំព័រទី ៤៦៨ | បន្ទាប់
ID: 636853259394312705
ទៅកាន់ទំព័រ៖