ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ល្អ ជាអ្នកបរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ដោយកំពស់ និងមាឌផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ល្អមាន ៣ ពួកនេះឯង។
[១៤៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងបរិព្វាជការាម ជាមោរនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះតម្រាស់ នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាង ឈ្មោះថា ជាអ្នកមានសេចក្តីចូលចិត្តដាច់ស្រេច មានសេចក្តីក្សេម ចាកយោគៈដាច់ស្រេច មានព្រហ្មចរិយៈដាច់ស្រេច មានទីបំផុតដាច់ស្រេច ប្រសើរបំផុត ជាងទេវតា និងមនុស្សទាំងឡាយ។ ប្រកបដោយធម៌ ៣ យ៉ាង គឺអ្វីខ្លះ។ គឺប្រកបដោយអសេក្ខសីលក្ខន្ធ ១ អសេក្ខសមាធិក្ខន្ធ ១ អសេក្ខបញ្ញាខន្ធ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាងនេះឯង ឈ្មោះថា ជាអ្នកមានសេចក្តីចូលចិត្តដាច់ស្រេច មានសេចក្តីក្សេម ចាកយោគៈដាច់ស្រេច មានព្រហ្មចរិយៈដាច់ស្រេច មានទីបំផុតដាច់ស្រេច ជាអ្នកប្រសើរបំផុត ជាងទេវតា និងមនុស្សទាំងឡាយ។
ID: 636853259612305173
ទៅកាន់ទំព័រ៖