ព្រះត្រៃបិដក ភាគ ៤១

 [​១៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​ឈ្មោះថា​ ​ជា​អ្នកមាន​សេចក្តី​ចូលចិត្ត​ដាច់ស្រេច​ ​មាន​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​ដាច់ស្រេច​ ​មាន​ព្រហ្មចរិយៈ​ដាច់ស្រេច​ ​មាន​ទីបំផុត​ដាច់ស្រេច​ ​ជា​អ្នក​ប្រសើរ​បំផុត​ ​ជាង​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ប្រកបដោយ​ធម៌៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រកបដោយ​ឥទ្ធិ​ប្បា​ដិ​ហារ្យ​ ​១​ ​អាទេស​នា​បាដិហារ្យ​ ​១​ ​អនុសាសនី​បាដិហារ្យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ជា​អ្នកមាន​សេចក្តី​ចូលចិត្ត​ដាច់ស្រេច​ ​មាន​ព្រហ្មចរិយៈ​ដាច់ស្រេច​ ​មាន​ទីបំផុត​ដាច់ស្រេច​ ​ជា​អ្នក​ប្រសើរ​បំផុត​ ​ជាង​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​
 [​១៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ឈ្មោះថា​ ​ជា​អ្នកមាន​សេចក្តី​ចូលចិត្ត​ដាច់ស្រេច​ ​មាន​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​ដាច់ស្រេច​ ​មាន​ព្រហ្មចរិយៈ​ដាច់ស្រេច​ ​មាន​ទីបំផុត​ដាច់ស្រេច​ ​ជា​អ្នក​ប្រសើរ​បំផុត​ ​ជាង​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ៤៧០ | បន្ទាប់
ID: 636853259832137747
ទៅកាន់ទំព័រ៖