ព្រះត្រៃបិដក ភាគ ៤១

​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រកបដោយ​សម្មាទិដ្ឋិ​ ​(​ ​ការយល់​ប្រពៃ​ ​)​ ​១​ ​សម្មា​ញាណ​ ​(​ ​ការ​ដឹង​ប្រពៃ​ ​)​ ​១​ ​សម្មា​វិមុត្តិ​ ​(​ ​ការ​រួចចាក​កិលេស​ ​ដោយ​ប្រពៃ​ ​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ជា​អ្នកមាន​សេចក្តី​ចូលចិត្ត​ដាច់ស្រេច​ ​មាន​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​ដាច់ស្រេច​ ​មាន​ព្រហ្មចរិយៈ​ដាច់ស្រេច​ ​មាន​ទីបំផុត​ដាច់ស្រេច​ ​ជា​អ្នក​ប្រសើរ​បំផុត​ ​ជាង​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​

​ចប់​ ​យោធា​ជីវ​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​នៃ​យោធា​ជីវ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​យោធា​ជីវៈ​ ​១​ ​អំ​ពី​បរិស័ទ្យ​ ​១​ ​អំពី​មិត្ត​ ​១​ ​អំពី​ព្រះ​តថាគត​កើតឡើង​ ​១​ ​អំពី​សំ​ពត់​កម្តល​ ​ដែល​ត្បាញ​ដោយ​សក់​មនុស្ស​ ​១​ ​អំពី​សម្បទា​ ​មាន​សទ្ធា​ជាដើម​ ​១​ ​អំពី​វុឌ្ឍិ​ ​១​ ​អំពី​សេះ​ ​មាន៣លើក​ ​១​ ​អំពី​ព្រះ​ដ៏​មានបុណ្យ​នៅ​ក្នុង​បរិ​ព្វា​ជ​កា​រាម​ ​ជា​មោរ​និវាប​ស្ថាន​ ​មាន៣លើក​ ​១​។
ថយ | ទំព័រទី ៤៧១ | បន្ទាប់
ID: 636853260083662133
ទៅកាន់ទំព័រ៖