ព្រះត្រៃបិដក ភាគ ៤១

​មង្គល​វគ្គ​


 ​[​១៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រកបដោយ​កាយ​កម្ម​ ​ជាអកុសល​ ​១​ ​វចីកម្ម​ ​ជាអកុសល​ ​១​ ​មនោ​កម្ម​ ​ជាអកុសល១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រកបដោយ​កាយ​កម្ម​ ​ជាកុសល​ ​១​ ​វចីកម្ម​ ​ជាកុសល​ ​១​ ​មនោ​កម្ម​ ​ជាកុសល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​
 ​[​១៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​យ៉ាង​។​ ​បេ​។​ ​គឺ​កាយ​កម្ម​ ​ប្រកបដោយ​ទោស​ ​១​ ​វចីកម្ម​ ​ប្រកបដោយ​ទោស​ ​១​ ​មនោ​កម្ម​ ​ប្រកបដោយ​ទោស​ ​១​។​ ​បេ​។​ ​គឺ​ ​កាយ​កម្ម​ ​មិន​មានទោស​ ​១​ ​វចីកម្ម​ ​មិន​មានទោស​ ​១​ ​មនោ​កម្ម​ ​មិន​មានទោស​ ​១​។​បេ​។​
ថយ | ទំព័រទី ៤៧២ | បន្ទាប់
ID: 636853260401980340
ទៅកាន់ទំព័រ៖