ព្រះត្រៃបិដក ភាគ ៤១

 ​[​១៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​។​បេ​។​ ​គឺ​កាយ​កម្ម​ ​មិន​រាបសា​ ​១​ ​វចីកម្ម​ ​មិន​រាបសា​ ​១​ ​មនោ​កម្ម​ ​មិន​រាបសា​ ​១​។​បេ​។​
 ​[​១៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​។​បេ​។​ ​គឺ​កាយ​កម្ម​មិន​ស្អាត​ ​១​ ​វចីកម្ម​មិន​ស្អាត​ ​១​ ​មនោ​កម្ម​មិន​ស្អាត​ ​១​។​បេ​។​ ​គឺ​កាយ​កម្ម​ស្អាត​ ​១​ ​វចីកម្ម​ស្អាត​ ​១​ ​មនោ​កម្ម​ស្អាត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​យ៉ាងនេះ​ឯង​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​
 ​[​១៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​ជា​អ្នក​មិន​ឆ្លៀវឆ្លាស​ ​ជា​អសប្បុរស​ ​ប្រកបដោយ​ធម៌៣​ ​យ៉ាង​ ​រមែង​រក្សាខ្លួន​ ​ដែល​ខ្លួន​គាស់រំលើង​ផ្តាច់ផ្តិល​ ​(​នូវ​គុណ​)​ ​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​ដំនៀល​ ​របស់​អ្នកប្រាជ្ញ​ផង​ ​រមែង​បាន​នូវ​បាប​ជាច្រើន​ផង​។​ ​ប្រកបដោយ​ធម៌៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រកបដោយ​កាយ​កម្ម​ ​ជាអកុសល​ ​១​ ​វចីកម្ម​ ​ជាអកុសល​ ​១​ ​មនោ​កម្ម​ ​ជាអកុសល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​ជា​អ្នក​មិន​ឆ្លៀវឆ្លាស​ ​ជា​អសប្បុរស​ ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​
ថយ | ទំព័រទី ៤៧៣ | បន្ទាប់
ID: 636853260668415579
ទៅកាន់ទំព័រ៖