ព្រះត្រៃបិដក ភាគ ៤១
រមែងរក្សាខ្លួន ដែលខ្លួនគាស់រំលើង ផ្តាច់ផ្តិល (នូវគុណ) ជាអ្នកប្រកបដោយទោសផង ប្រកបដោយដំនៀល របស់អ្នកប្រាជ្ញផង រមែងបាននូវបាបជាច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតជាអ្នកឆ្លៀវឆ្លាសជាសប្បុរស ប្រកបដោយធម៌ ៣ យ៉ាង រមែងរក្សាខ្លួន ដែលមិនគាស់រំលើង មិនផ្តាច់ផ្តិល (នូវគុណ) ជាអ្នកមិនមានទោសផង មិនមានដំនៀល របស់អ្នកប្រាជ្ញផង រមែងបាននូវបុណ្យជាច្រើនផង។ ប្រកបដោយធម៌ ៣ យ៉ាង គឺអ្វីខ្លះ។ គឺប្រកបដោយកាយកម្ម ជាកុសល ១ វចីកម្មជាកុសល ១ មនោកម្ម ជាកុសល១។ បេ។
[១៥៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលប្រកបដោយធម៌ ៣យ៉ាង។ បេ។ គឺកាយកម្ម ប្រកបដោយទោស ១ វចីកម្ម ប្រកបដោយទោស ១ មនោកម្ម ប្រកបដោយទោស ១។បេ។ គឺកាយកម្មមិនមានទោស ១ វចីកម្មមិនមានទោស ១ មនោកម្មមិនមានទោស ១។បេ។
[១៥៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលប្រកបដោយធម៌ ៣ យ៉ាង។ បេ។ គឺកាយកម្មមិនរាបសា ១ វចីកម្មមិនរាបសា ១ មនោកម្មមិនរាបសា ១។ បេ។ គឺកាយកម្មរាបសា ១ វចីកម្មរាបសា ១ មនោកម្មរាបសា ១។ បេ។
ID: 636853260908179293
ទៅកាន់ទំព័រ៖