ព្រះត្រៃបិដក ភាគ ៤១

 ​[​១៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​។​ ​បេ​។​ ​គឺ​កាយ​កម្ម​មិន​ស្អាត​ ​១​ ​វចីកម្ម​មិន​ស្អាត​ ​១​ ​មនោ​កម្ម​មិន​ស្អាត​ ​១​។​ ​បេ​។​ ​គឺ​កាយ​កម្ម​ស្អាត​ ​១​ ​វចីកម្ម​ស្អាត​ ​១​ ​មនោ​កម្ម​ស្អាត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ជា​អ្នក​ឆ្លៀវឆ្លាស​ ​ជា​សប្បុរស​ ​ប្រកបដោយ​ធម៌​ ​៣យ៉ាងនេះ​ឯង​ ​រមែង​រក្សាខ្លួន​ ​ដែល​មិនបាន​គាស់រំលើង​ ​មិន​ផ្តាច់ផ្តិល​ ​(​នូវ​គុណ​)​ ​ជា​អ្នក​មិន​មានទោស​ផង​ ​មិន​មាន​ដំនៀល​ ​របស់​អ្នកប្រាជ្ញ​ផង​ ​រមែង​បាន​នូវ​បុណ្យ​ជាច្រើន​ផង​។​
 [​១៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការថ្វាយបង្គំ​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​ការថ្វាយបង្គំ​ ​៣​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ថ្វាយបង្គំ​ដោយ​កាយ​ ​១​ ​ដោយ​វាចា​ ​១​ ​ដោយចិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការថ្វាយបង្គំ​ ​មាន​ ​៣​ ​យ៉ាងនេះ​ឯង​។​
 [​១៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ណា​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​ក្នុង​បុព្វណ្ហសម័យ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងនេះ​ ​ឈ្មោះថា​ ​មាន​បុព្វណ្ហសម័យ​ដ៏​ល្អ​
ថយ | ទំព័រទី ៤៧៥ | បន្ទាប់
ID: 636853261207986441
ទៅកាន់ទំព័រ៖