ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ណា​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​ក្នុង​មជ្ឈន្តិកសម័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងនោះ​ ​ឈ្មោះថា​ ​មាន​មជ្ឈន្តិកសម័យ​ដ៏​ល្អ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ណា​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​ក្នុង​សាយណ្ហសម័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងនោះ​ ​ឈ្មោះថា​ ​មាន​សាយណ្ហសម័យ​ដ៏​ល្អ​។​ ​
​ពេលណា​ដែល​សត្វ​ទាំងឡាយ​ ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​ពេលនោះ​ឈ្មោះថា​ ​នក្ខត្តឫក្ស​ល្អ​ ​មង្គល​ល្អ​ ​ពេល​ភ្លឺស្វាង​ល្អ​ ​ពេល​នៃ​អរុណរះ​ឡើង​ល្អ​ ​ខណៈ​ល្អ​ ​យាម​ល្អ​ ​(​ទាន​ដែល​បុគ្គល​បូជា​)​ ​ដល់​ព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​(​ក្នុង​ពេលនោះ​)​ ​ឈ្មោះថា​ជា​គ្រឿងបូជា​ល្អ​ ​(​ក្នុង​ថ្ងៃ​នោះ​)​ ​កាយ​កម្ម​ឈ្មោះថា​ ​នាំឲ្យមាន​សេចក្តី​ចំរើន​ ​វចីកម្ម​ ​ក៏​ឈ្មោះថា​ ​នាំឲ្យមាន​សេចក្តី​ចំរើន​ ​មនោ​កម្ម​ ​ក៏​ឈ្មោះថា​ ​នាំឲ្យមាន​សេចក្តី​ចំរើន​ ​សេចក្តី​ប្រាថ្នា​ទាំងឡាយ​ ​របស់​អ្នក​ទាំងនោះ​ ​ក៏​ឈ្មោះថា​ ​នាំឲ្យមាន​សេចក្តី​ចំរើន​ ​បុគ្គល​ដែល​បាន​ធ្វើ​នូវ​កាយ​កម្ម​ ​វចីកម្ម​ ​មនោ​កម្ម​ ​គួរ​ដល់​សេចក្តី​ចំរើន​ហើយ​ ​រមែង​បាន​នូវ​ប្រយោជន៍​ ​ដ៏​ចំរើន​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ៤៧៦ | បន្ទាប់
ID: 636853261449580259
ទៅកាន់ទំព័រ៖