ព្រះត្រៃបិដក ភាគ ៤១

​មជ្ឈិមប្បដិបទា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អា​គា​ឡ្ហ​ប្ប​ដិ​បទា​ ​ដូចម្តេច​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អា​គា​ឡ្ហ​ប្ប​ដិ​បទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​និ​ជ្ឈាម​ប្ប​ដិ​បទា​ ​តើ​ដូចម្តេច​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​និ​ជ្ឈាម​ប្ប​ដិ​បទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មជ្ឈិមប្បដិបទា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បណ្តុះ​ឆន្ទះ​ឲ្យ​កើត​ ​ព្យាយាម​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ផ្គង​ដំ​កល់​ចិត្ត​ទុក​ ​ដើម្បី​ញុំាង​អកុសលធម៌​ ​ដ៏​លាមក​ ​ដែល​មិនទាន់​កើត​ ​មិន​ឲ្យ​កើតឡើង​ ​បណ្តុះ​ឆន្ទះ​ឲ្យ​កើត​ ​ព្យាយាម​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ផ្គង​ដំ​កល់​ចិត្ត​ទុក​ ​ដើម្បី​លះបង់​អកុសលធម៌​ ​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​បណ្តុះ​ឆន្ទះ​ឲ្យ​កើត​ ​ព្យាយាម​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ផ្គង​ដំ​កល់​ចិត្ត​ទុក​ ​ដើម្បី​ញុំាង​កុសលធម៌​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​ ​បណ្តុះ​ឆន្ទះ​ឲ្យ​កើតឡើង​ ​ព្យាយាម​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ផ្គង​កំ​ដល់ចិត្ត​ទុក​ ​ដើម្បី​ឋិតថេរ​ ​ដើម្បី​មិន​វិនាស​ ​ដើម្បី​ ​លូតលាស់​ ​ដើម្បី​ធំ​ទូលាយ​ ​ដើម្បី​ចំរើន​ឡើង​ ​ដើម្បី​បរិបូណ៌​ ​នៃ​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​…​ ​ចំរើន​ឥទ្ធិបាទ​ ​ដែល​ប្រកប​ដោយ​ឆន្ទះ​សមាធិ​ ​និង​បធាន​សង្ខារ​ ​
ថយ | ទំព័រទី ៤៨២ | បន្ទាប់
ID: 636853262846920183
ទៅកាន់ទំព័រ៖