ព្រះត្រៃបិដក ភាគ ៤១
ចំរើនឥទ្ធិបាទ ដែលប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ចំរើនឥទ្ធិបាទ ដែលប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ចំរើនឥទ្ធិបាទ ដែលប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ… ចំរើនសទ្ធិន្រ្ទិយ ចំរើនវីរិយិន្រ្ទិយ ចំរើនសតិន្រ្ទិយ ចំរើនសមាធិន្រ្ទិយ ចំរើនបញ្ញិន្រ្ទិយ… ចំរើនសទ្ធាពលៈ ចំរើនវីរិយពលៈ ចំរើនសតិពលៈ ចំរើនសមាធិពលៈ ចំរើនបញ្ញាពលៈ… ចំរើនសតិសម្ពោជ្ឈង្គ ចំរើនធម្មវិចយសម្ពោជ្ឈង្គ ចំរើនវីរិយសម្ពោជ្ឈង្គ ចំរើនបីតិសម្ពោជ្ឈង្គ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ចំរើនសមាធិសម្ពោជ្ឈង្គ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ… ចំរើនសម្មាទិដ្ធិ ចំរើនសម្មាសង្កប្បៈ ចំរើនសម្មាវាចា ចំរើនសម្មាកម្មន្តៈ ចំរើនសម្មាអាជីវៈ ចំរើនសម្មាវាយាមៈ ចំរើនសម្មាសតិ ចំរើនសម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មជ្ឈិមប្បដិបទា។ ម្នាលភិក្ខុទាំងឡាយ បដិបទា មាន ៣ យ៉ាងនេះឯង
(១) ។
(១) ម. ចប់ អចេលកវគ្គ ទី៦។ ឧទ្ទាននៃអចេលកវគ្គនោះគឺ និយាយអំពីសតិប្បដ្ឋាន១ ឥទ្ធិបាទ១ ឥន្ទ្រិយ១ ពលៈ១ ពោជ្ឈង្គ១ មគ្គ១ ដែលលោកប្រកបហៅថា បដិបទា (ផ្លូវប្រតិប័ទ)។
ID: 636853263102874822
ទៅកាន់ទំព័រ៖