ព្រះត្រៃបិដក ភាគ ៤១

​កម្មបថ​បេយ្យាល​


 ​[​១៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ ​ជា​អ្នកសម្លាប់​សត្វ​ដោយខ្លួនឯង​ ​១​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​ការ​សម្លាប់សត្វ​ ​១​ ​ពេញចិត្ត​ក្នុង​ការ​សម្លាប់សត្វ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​វៀរចាក​ការ​សម្លាប់សត្វ​ដោយខ្លួនឯង​ ​១​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​ការ​វៀរចាក​ការ​សម្លាប់សត្វ​ ​១​ ​ពេញចិត្ត​ក្នុង​ការ​វៀរចាក​ការ​សម្លាប់សត្វ​ ​១​។​ ​បេ​។​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ដោយខ្លួនឯង​ ​១​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​ពេញចិត្ត​ក្នុង​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​…​ ​ជា​អ្នក​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ដោយខ្លួនឯង​ ​១​ ​ដឹកនាំ​បុគ្គល​ដទៃ​ក្នុង​ការ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​ពេញចិត្ត​ក្នុង​ការ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​…​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ដោយខ្លួនឯង​ ​១​
ថយ | ទំព័រទី ៤៨៤ | បន្ទាប់
ID: 636853263335448125
ទៅកាន់ទំព័រ៖