ព្រះត្រៃបិដក ភាគ ៤១
            
        
        
            
            
                
                ដឹកនាំបុគ្គលដទៃ ក្នុងការមិនគុំគួន ១ ជាអ្នកពេញចិត្ត ក្នុងការមិនគុំគួន ១… ជាអ្នកមានសេចក្តីយល់ខុស ដោយខ្លួនឯង ១ ដឹកនាំបុគ្គលដទៃ ក្នុងការយល់ខុស ១ ជាអ្នកពេញចិត្ត ក្នុងការយល់ខុស ១… ជាអ្នកមានសេចក្តីយល់ត្រូវ ដោយខ្លួនឯង ១ ដឹកនាំបុគ្គលដទៃ ក្នុងសេចក្តីយល់ត្រូវ ១ ជាអ្នកពេញចិត្ត ក្នុងសេចក្តីយល់ត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាងនេះឯង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក
(១) ។ 
(១) ម. ចប់ កម្មបថបេយ្យាល។ ឧទ្ទាននៃកម្មបថបេយ្យាលនោះគឺ និយាយអំពីការសម្លាប់សត្វ១ កាន់យកទ្រព្យដែលគេមិនឲ្យ១ ប្រព្រឹត្តខុសក្នុងកាម១ និយាយកុហក១ និយាយញុះញង់១ និយាយអាក្រក់១ និយាយពាក្យឥតប្រយោជន៍១ សំឡឹងរំពៃ ចំពោះទ្រព្យបុគ្គលដទៃ១ សេចក្តីគុំគួន១ សេចក្តីយល់ខុស១ បណ្ឌិតគប្បីបញ្ចូលកម្មបថទាំងឡាយ ឲ្យគ្រប់ជា៣ ត្រង់បេយ្យាលផងចុះ
             
        
            
                ID: 636853263999386100 
                
            
            
                ទៅកាន់ទំព័រ៖