ព្រះត្រៃបិដក ភាគ ៤១

​ឧទ្ទាន​នៃ​រាគ​បេយ្យាល​នោះ​គឺ​(​១​)​ ​


​និយាយ​អំពី​ធម៌​ដែល​អាស្រ័យ​នៅក្នុង​រាគ​បេយ្យាល​ ​ដែល​លោក​ពោល​ហើយ​ ​ថា​ ​មាន​ ​១៧​ ​គឺ​រាគៈ​ ​១​ ​ទោសៈ​ ​១​ ​មោហៈ​ ​១​ ​កោ​ធៈ​ ​១​ ​ឧបនាហៈ​ ​១​ ​ជា​គំរប់​ ​៥​ ​មក្ខៈ​ ​១​ ​ប​ឡា​សៈ​ ​១​ ​ឥស្សា​ ​១​ ​មច្ឆរិយៈ​ ​១​ ​មាយា​ ​១​ ​សា​ថេយ្យៈ​ ​១​ ​ថម្ភៈ​ ​១​ ​សា​រម្ភៈ​ ​១​ ​មានៈ​ ​១​ ​អតិ​មានៈ​ ​១​ ​មទៈ​ ​បមា​ទៈ​ ​១​។​ ​អំពី​សមាធិ​ ​៣​ ​យ៉ាងគឺ​សុញ្ញ​ត​សមាធិ​ ​១​ ​អនិមិត្ត​សមាធិ​ ​១​ ​អប្ប​ណិ​ហិត​សមាធិ​ ​១​ ​ដែល​លោក​កំណត់ទុក​ ​ក្នុង​សមាធិ​មូល​កា​បេយ្យាល​ ​ដោយហេតុ​ជា​ជំនួយ​ ​ដែល​ប្រកបដោយ​សេចក្តី​ឧបមា​ ​ដើម្បី​ដឹង​ច្បាស់​ ​១​ ​ដើម្បី​កំណត់​ដឹង​ ​១​ ​ដើម្បី​អស់រលីង​ ​១​ ​ដើម្បី​លះបង់​ ​១​ ​ដើម្បី​អស់​ទៅ​ ​១​ ​ដើម្បី​សូន្យ​ទៅ​ ​១​ ​ដើម្បី​វិនាស​ ​១​ ​ដើម្បី​រលត់​ ​១​ ​ដើម្បី​ផ្តាច់​បង់​ ​១​ ​ដើម្បី​រលាស់ចោល​ ​១​ ​រួម​ត្រូវជា​ ​១០​។​
​ចប់​ ​តិក​និបាត​។​

​(​១​)​ ​ឧទ្ទាន​នេះ​ ​មាន​តែង​ក្នុង​ច្បាប់​អក្សរ​ភូមា​។​
ថយ | ទំព័រទី ៤៨៩
ID: 636853264617721467
ទៅកាន់ទំព័រ៖