ព្រះត្រៃបិដក ភាគ ៤១
មិនបានឃើញព្រះតថាគតក្ដី បានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយក្ដី មិនបានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយក្ដី រមែងចុះស៊ប់ កាន់សេចក្ដីនិយម ដ៏គាប់ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ បានឃើញព្រះតថាគតក្ដី មិនបានឃើញព្រះតថាគតក្ដី បានស្ដាប់ធម៌វិន័យ ដែលព្រះតថាគតសំដែងហើយក្ដី មិនបានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយក្ដី រមែងចុះស៊ប់ កាន់សេចក្ដីនិយម ដ៏គាប់ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ បានឃើញព្រះតថាគត មិនមែនជាមិនបានឃើញទេ បានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយ មិនមែនជាមិនបានស្ដាប់ទេ រមែងចុះស៊ប់ កាន់សេចក្ដីនិយម ដ៏គាប់ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបុគ្គល ទាំង៣ពួកនោះ បុគ្គលណា បានឃើញព្រះតថាគត មិនមែនជាមិនបានឃើញទេ បានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយ
ID: 636853062883452927
ទៅកាន់ទំព័រ៖