ព្រះត្រៃបិដក ភាគ ៤១

​មិនមែន​ជា​មិនបាន​ស្ដាប់​ទេ​ ​រមែង​ចុះ​ស៊ប់​ ​កាន់​សេចក្ដី​និយម​ ​ដ៏​គាប់ប្រសើរ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មទេសនា​ ​ដែល​ព្រះ​តថាគត​ ​អនុញ្ញាត​ហើយ​ ​ព្រោះ​អាស្រ័យ​បុគ្គល​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ធម៌​ដែល​ព្រះ​តថាគត​ ​គប្បី​សំដែង​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ឯទៀត​សោត​ ​ក៏​ព្រោះ​អាស្រ័យ​បុគ្គល​នេះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង៣​ ​ពួក​នេះ​ ​មាន​សេចក្ដី​ប្រៀប​ដូច​អ្នក​ជម្ងឺ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​
 [​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល៣​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល៣ពួក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រមូល​មក​ ​នូវ​កាយសង្ខារ​ ​ប្រកបដោយ​ទុក្ខ​ ​ប្រមូល​មក​ ​នូវ​វចីសង្ខារ​ ​ប្រកបដោយ​ទុក្ខ​ ​ប្រមូល​មក​ ​នូវ​មនោ​សង្ខារ​ ​ប្រកបដោយ​ទុក្ខ​។​ ​បុគ្គល​នោះ​ ​លុះ​ប្រមូល​មក​ ​នូវ​កាយសង្ខារ​ ​ប្រកបដោយ​ទុក្ខ​ ​ប្រមូល​មក​ ​នូវ​វចីសង្ខារ​ ​ប្រកបដោយ​ទុក្ខ​ ​ប្រមូល​មក​ ​នូវ​មនោ​សង្ខារ​ ​ប្រកបដោយ​ទុក្ខ​ហើយ​ ​រមែង​ចូល​ទៅកាន់​លោក​ ​ប្រកបដោយ​ទុក្ខ​ ​ផស្សៈ​ ​ដែល​ប្រកបដោយ​ទុក្ខ​ទាំងឡាយ​ ​រមែង​ពាល់ត្រូវ​នូវ​បុគ្គល​ ​ដែល​ចូល​ទៅកាន់​លោក​ ​ប្រកបដោយ​ទុក្ខ​នោះ​។​ ​បុគ្គល​នោះ​ ​កាលដែល​ផស្សៈ​ ​ប្រកបដោយ​ទុក្ខ​ ​ពាល់ត្រូវ​ហើយ​ ​រមែង​ទទួល​វេទនា​ ​ប្រកបដោយ​ទុក្ខ​ ​មានទុក្ខ​តែ​ម្យ៉ាង​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636853063092774899
ទៅកាន់ទំព័រ៖