ព្រះត្រៃបិដក ភាគ ៤១

​ដូច​ពួក​សត្វ​ ​ដែល​កើត​ក្នុង​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រមូល​មក​ ​នូវ​កាយសង្ខារ​ ​មិន​ប្រកបដោយ​ទុក្ខ​ ​ប្រមូល​មក​ ​នូវ​វចីសង្ខារ​ ​មិន​ប្រកបដោយ​ទុក្ខ​ ​ប្រមូល​មក​ ​នូវ​មនោ​សង្ខារ​ ​មិន​ប្រកបដោយ​ទុក្ខ​។​ ​បុគ្គល​នោះ​ ​លុះ​ប្រមូល​មក​ ​នូវ​កាយសង្ខារ​ ​មិន​ប្រកបដោយ​ទុក្ខ​ ​ប្រមូល​មក​ ​នូវ​វចីសង្ខារ​ ​មិន​ប្រកបដោយ​ទុក្ខ​ ​ប្រមូល​មក​ ​នូវ​មនោ​សង្ខារ​ ​មិន​ប្រកបដោយ​ទុក្ខ​ហើយ​ ​រមែង​ចូល​ទៅកាន់​លោក​ ​ដែល​មិន​ប្រកបដោយ​ទុក្ខ​។​ ​ផស្សៈ​ទាំងឡាយ​ ​ដែល​មិន​ប្រកបដោយ​ទុក្ខ​ ​ពាល់ត្រូវ​នូវ​បុគ្គល​ ​ដែល​ចូល​ទៅកាន់​លោក​ ​មិន​ប្រកបដោយ​ទុក្ខ​នោះ​។​ ​បុគ្គល​នោះ​ ​កាលដែល​ផស្សៈ​ ​មិន​ប្រកបដោយ​ទុក្ខ​ ​ពាល់ត្រូវ​ហើយ​ ​រមែង​ទទួល​វេទនា​ ​មិន​ប្រកបដោយ​ទុក្ខ​ ​មាន​សុខ​តែ​ម្យ៉ាង​ ​ដូច​ទេវតា​ជាន់​សុភ​កិ​ណ្ហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រមូល​មក​ ​នូវ​កាយសង្ខារ​ ​ប្រកបដោយ​ទុក្ខ​ខ្លះ​ ​ឥតមាន​ទុក្ខ​ខ្លះ​ ​ប្រមូល​មក​ ​នូវ​វចីសង្ខារ​ ​ប្រកបដោយ​ទុក្ខ​ខ្លះ​ ​ឥតមាន​ទុក្ខ​ខ្លះ​ ​ប្រមូល​មក​ ​នូវ​មនោ​សង្ខារ​ ​ប្រកបដោយ​ទុក្ខ​ខ្លះ​ ​ឥតមាន​ទុក្ខ​ខ្លះ​។​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636853104227877692
ទៅកាន់ទំព័រ៖