ព្រះត្រៃបិដក ភាគ ៤១

​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​សម្រេចសម្រាន្ត​នៅ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មានចិត្ត​ប្រៀប​ដូច​ពេជ្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល៣ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​
 [​២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល៣ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល៣ពួក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែលគេ​មិន​គួរ​សេព​ ​មិន​គួរ​គប់​រក​ ​មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែលគេ​គួរ​សេព​ ​គួរ​គប់​រក​ ​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែលគេ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្ដី​គោរព​ ​ហើយ​ទើប​សេពគប់​ ​ចូល​ទៅ​អង្គុយ​ជិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ ​ដែលគេ​មិន​គួរ​សេព​ ​មិន​គួរ​គប់​រក​ ​មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​សាបសូន្យ​ ​ចាក​សីល​ ​សមាធិ​ ​បញ្ញា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​មាន​សភាព​យ៉ាងនេះ​ ​គេ​មិន​គួរ​សេព​ ​មិន​គួរ​គប់​រក​ ​មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ​លើកលែងតែ​មាន​សេចក្ដី​អាណិត​ ​ឬ​លើកលែងតែ​មាន​សេចក្ដី​អនុគ្រោះ​ចេញ​។​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636853105718342942
ទៅកាន់ទំព័រ៖