ព្រះត្រៃបិដក ភាគ ៤១

 [​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៣ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល៣ពួក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែលគេ​គួរ​ខ្ពើម​ ​មិន​គួរ​សេព​ ​មិន​គួរ​គប់​រក​ ​មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែលគេ​គួរ​ព្រងើយកន្តើយ​ ​មិន​គួរ​សេព​ ​មិន​គួរ​គប់​រក​ ​មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែលគេ​គួរ​សេព​ ​គួរ​គប់​រក​ ​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ដែល​គួរ​ខ្ពើម​ ​មិន​គួរ​សេព​ ​មិន​គួរ​គប់​រក​ ​មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​ដ៏​លាមក​ ​មិន​ស្អាត​ ​មាន​កិរិយាមារយាទ​ ​ប្រកបដោយ​សេចក្ដី​រង្កៀស​ ​មានការ​ងារ​លាក់លៀម​ទុក​ ​មិនមែន​ជា​សមណៈ​ ​ប្ដេជ្ញា​ថា​ជា​សមណៈ​ ​មិនមែន​ជា​ព្រហ្មចារី​ ​ប្ដេជ្ញា​ថា​ជា​ព្រហ្មចារី​ ​ស្អុយ​ខាងក្នុង​ ​មានចិត្ត​ជោគជាំ​ដោយ​រាគៈ​ ​មានចិត្ត​ជ្រោកជ្រាក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ឈ្មោះថា​ ​ជា​បុគ្គល​ដែលគេ​គួរ​ខ្ពើម​ ​មិន​គួរ​សេព​ ​មិន​គួរ​គប់​រក​ ​មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636853106350359091
ទៅកាន់ទំព័រ៖