ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បុគ្គល​មិន​លុះ​ទៅតាម​ដំណើរ​ទិដ្ឋិ​ ​របស់​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ក៏​ពិតមែនហើយ​ ​ប៉ុន្តែ​ថា​ ​បុគ្គល​នោះ​ ​គង់មាន​កិត្តិសព្ទ​ដ៏​លាមក​ ​ល្បី​ឡើង​ថា​ ​បុរស​បុគ្គល​មាន​មិត្ត​អាក្រក់​ ​មាន​សំឡាញ់​អាក្រក់​ ​មាន​គូកន​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ពស់​លូន​ទៅ​ក្នុង​លាមក​ ​ទុកជា​មិន​ចិក​ ​ក៏​ពិតមែន​ ​ប៉ុន្តែ​ថា​ ​លាមក​ ​គង់​ប្រឡាក់​ពស់​នោះ​មិនខាន​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លុះ​ទៅតាម​ដំណើរ​ទិដ្ឋិ​ ​របស់​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ក៏​ពិតមែន​ ​ប៉ុន្តែ​ថា​ ​បុគ្គល​នោះ​ ​មាន​កិត្តិសព្ទ​ ​ដ៏​លាមក​ ​ល្បី​ឡើង​ថា​ ​បុរស​បុគ្គល​ ​មាន​មិត្ត​អាក្រក់​ ​មាន​សំឡាញ់​អាក្រក់​ ​មាន​គូកន​អាក្រក់​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ព្រោះហេតុនោះ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ឈ្មោះថា​ ​ជា​បុគ្គល​ដែលគេ​គួរ​ខ្ពើម​ ​មិន​គួរ​សេព​ ​មិន​គួរ​គប់​រក​ ​មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ដែលគេ​គួរ​ព្រងើយកន្តើយ​ ​មិន​គួរ​សេព​ ​មិន​គួរ​គប់​រក​ ​មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ក្រោធ​ ​ច្រើន​ដោយ​សេចក្ដីតានតឹង​ ​សូម្បី​គេ​និយាយ​តែ​បន្តិចបន្តួច​ ​ក៏​ជាប់ចិត្ត​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636853106552770669
ទៅកាន់ទំព័រ៖