ព្រះត្រៃបិដក ភាគ ៤១

ក្រោធ​ ​ព្យាបាទ​ ​ប្រកាន់​រឹងត្អឹង​ ​ធ្វើ​សេចក្ដី​ក្រោធ​ ​ទោសៈ​ ​និង​សេចក្ដី​មិន​សប្បាយចិត្ត​ ​ឲ្យ​ប្រាកដ​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ដំបៅ​ចាស់​ ​ដែល​ត្រូវ​ប៉ះទង្គិច​ ​ដោយ​កំណាត់ឈើ​ ​ឬ​អំបែង​ ​រមែង​ក្លាយ​ឡើង​ ​លើសប្រមាណ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ក្រោធ​ ​ច្រើន​ដោយ​សេចក្ដីតានតឹង​ ​សូម្បី​គេ​និយាយ​តែ​បន្តិចបន្តួច​ ​ក៏​ជាប់ចិត្ត​ក្រោធ​ ​ព្យាបាទ​ ​ប្រកាន់​រឹងត្អឹង​ ​ធ្វើ​សេចក្ដី​ក្រោធ​ ​ទោសៈ​ ​និង​សេចក្ដី​មិន​សប្បាយចិត្ត​ ​ឲ្យ​ប្រាកដ​ឡើង​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​អង្កត់​ភ្លើង​ឧស​ដង្កោ​ ​ដែលគេ​កៀស​ ​ដោយ​កំណាត់ឈើ​ ​ឬ​អំបែង​ ​រមែង​ធ្វើ​សំឡេង​ ​ឮ​ចិ​ចិ​ដៈ​(​១​)​ ​ធ្វើ​សំឡេង​ ​ឮ​ចិ​ដិ​ចិ​ដៈ​ ​ដោយ​ក្រៃលែង​ ​លើសប្រមាណ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ក្រោធ​ ​ច្រើន​ដោយ​សេចក្ដីតានតឹង​ ​សូម្បី​គេ​និយាយ​បន្តិចបន្តួច​ ​ក៏​ជាប់ចិត្ត​ក្រោធ​ ​ព្យាបាទ​ ​ប្រកាន់​រឹងត្អឹង​ ​ធ្វើ​សេចក្ដី​ក្រោធ​ ​ទោសៈ​ ​និង​សេចក្ដី​ ​មិន​សប្បាយចិត្ត​ ​ឲ្យ​ប្រាកដ​ឡើង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​រណ្ដៅ​លាមក​ ​ដែល​បុ​គ្គ​ល​ឆ្កឹស​ ​ដោយ​កំណាត់ឈើ​ ​ឬ​អំបែង
​(​១​)​ ​សំឡេង​ផ្ទុះ​ប្រែះ​ៗ​ ​ព្រួស​រងើក​ចេញ​។​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636853111832712664
ទៅកាន់ទំព័រ៖