ព្រះត្រៃបិដក ភាគ ៤១

​រមែង​មាន​ក្លិនស្អុយ​ដោយ​ក្រៃលែង​ ​លើសប្រមាណ​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ក្រោធ​ ​ច្រើន​ដោយ​សេចក្ដីតានតឹង​ ​សូម្បីតែ​គេ​និយាយ​បន្តិចបន្តួច​ ​ក៏​ជាប់ចិត្ត​ក្រោធ​ ​ព្យាបាទ​ ​ប្រកាន់​រឹងត្អឹង​ ​ធ្វើ​សេចក្ដី​ក្រោធ​ ​ទោសៈ​ ​និង​សេចក្ដី​មិន​សប្បាយចិត្ត​ ​ឲ្យ​ប្រាកដ​ឡើង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ឈ្មោះថា​ ​ជា​បុគ្គល​ដែលគេ​គួរ​ព្រងើយកន្តើយ​ ​មិន​គួរ​សេព​ ​មិន​គួរ​គប់​រក​ ​មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះ​គេ​គិតថា​ ​ជន​ ​(​នេះ​)​ ​គប្បី​ជេរ​អាត្មាអញ​ខ្លះ​ ​ផ្ដាសា​អាត្មាអញ​ខ្លះ​ ​ធ្វើ​អាត្មាអញ​ ​ឲ្យ​ខូចប្រយោជន៍​ខ្លះ​។​ ​ព្រោះហេតុនោះ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ឈ្មោះថា​ ​ជា​បុគ្គល​ ​ដែលគេ​គួរ​ព្រងើយកន្តើយ​ ​មិន​គួរ​សេព​ ​មិន​គួរ​គប់​រក​ ​មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ដែលគេ​គួរ​សេព​ ​គួរ​គប់​រក​ ​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សីល​ ​មាន​កល្យាណធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ឈ្មោះថា​ ​ជា​បុគ្គល​គួរ​សេព​ ​គួរ​គប់​រក​ ​គួរ​ចូល​ទៅ​អង្គុយ​ជិត​។​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636853112089007323
ទៅកាន់ទំព័រ៖