ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មានសំដី​ស្អុយ​ ​ដូច​លាមក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​សភា​ ​(​ទីប្រជុំ​)​ ​ក្ដី​ ​ទៅ​ក្នុង​បរិសទ្យ​ក្ដី​ ​ទៅ​ក្នុង​កណ្ដាល​ញាតិ​ក្ដី​ ​ទៅ​ក្នុង​កណ្ដាល​ពួក​សេនា​ក្ដី​ ​ទៅ​ក្នុង​កណ្ដាល​រាជត្រកូល​ក្ដី​ ​ដែលគេ​នាំទៅ​ធ្វើជា​សាក្សី​ ​ហើយ​សួរ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នក​ចូល​មកនេះ​ ​អ្នកដឹង​ហេតុ​ណា​ ​ចូរ​និយាយ​ហេតុ​នោះ​។​ ​បុរស​នោះ​ ​កាល​មិនដឹង​ ​និយាយ​ថា​ ​ខ្ញុំ​ដឹងក្ដី​ ​កាល​ដឹង​ ​និយាយ​ថា​ ​ខ្ញុំ​មិនដឹង​ក្ដី​ ​កាល​មិនឃើញ​ ​និយាយ​ថា​ ​ខ្ញុំ​ឃើញ​ក្ដី​ ​កាល​ឃើញ​ ​និយាយ​ថា​ ​ខ្ញុំ​មិនឃើញ​ក្ដី​ ​ជា​អ្នកពោល​ពាក្យ​កុហក​ ​ដោយដឹងខ្លួន​ ​ព្រោះហេតុតែ​ខ្លួន​ក្ដី​ ​ព្រោះ​ហេតុ​អ្នកដទៃ​ក្ដី​ ​ព្រោះ​ហេតុ​សំណូក​បន្តិចបន្តួច​ក្ដី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មានសំដី​ស្អុយ​ ​ដូច​លាមក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មានសំដី​ក្រអូប​ដូច​ផ្កា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​សភា​ ​(​ទីប្រជុំ​)​ ​ក្ដី​ ​ទៅ​ក្នុង​បរិសទ្យ​ក្ដី​ ​ទៅ​ក្នុង​កណ្ដាល​ញាតិ​ក្ដី​ ​ទៅ​ក្នុង​កណ្ដាល​ពួក​សេនា​ក្ដី​ ​ទៅ​ក្នុង​កណ្ដាល​រាជត្រកូល​ក្ដី​ ​ដែលគេ​នាំទៅ​ធ្វើជា​សាក្សី​ ​ហើយ​សួរ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636853112658829915
ទៅកាន់ទំព័រ៖