ព្រះត្រៃបិដក ភាគ ៤១

​អ្នក​ចូរ​មកនេះ​ ​អ្នកដឹង​ហេតុ​ណា​ ​ចូរ​និយាយ​ហេតុ​នោះ​។​ ​បុរស​នោះ​ ​កាល​មិនដឹង​ ​និយាយ​ថា​ ​ខ្ញុំ​មិនដឹង​ក្ដី​ ​កាល​ដឹង​និយាយ​ថា​ ​ខ្ញុំ​ដឹងក្ដី​ ​កាល​មិនឃើញ​ ​និយាយ​ថា​ ​ខ្ញុំ​មិនឃើញ​ក្ដី​ ​កាល​ឃើញ​និយាយ​ថា​ ​ខ្ញុំ​ឃើញ​ក្ដី​ ​ជា​អ្នក​មិន​ពោល​ពាក្យ​កុហក​ ​ដោយដឹងខ្លួន​ ​ព្រោះតែ​ខ្លួន​ក្ដី​ ​ព្រោះ​ហេតុ​អ្នកដទៃ​ក្ដី​ ​ព្រោះហេតុតែ​សំណូក​បន្តិចបន្តួច​ក្ដី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មានសំដី​ក្រអូប​ដូច​ផ្កា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មានសំដី​ផ្អែម​ ​ដូច​ទឹកឃ្មុំ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​វាចា​អាក្រក់​ ​វៀរចាក​វាចា​អាក្រក់​ ​សំដី​ណា​ ​ជា​សំដី​ឥត​ទោស​ ​ជា​សុខ​ដល់​ត្រចៀក​ ​គួរ​ជាទីស្រឡាញ់​ ​ជ្រាបចូល​ទៅ​ក្នុង​ដួងចិត្ត​ ​ជា​សំដី​អ្នកក្រុង​ ​ដែល​ជាទី​ពេញចិត្ត​ ​នៃ​ជន​ច្រើន​ ​ជាទី​គាប់ចិត្ត​ ​នៃ​ជន​ច្រើន​ ​ជា​អ្នកពោល​នូវ​សំដី​ ​មាន​សភាព​ដូច្នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មានសំដី​ផ្អែម​ ​ដូច​ទឹកឃ្មុំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល៣ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636853112835190002
ទៅកាន់ទំព័រ៖