ព្រះត្រៃបិដក ភាគ ៤១

 [​២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល៣ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល៣ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​ខ្វាក់​ ​១​ ​បុគ្គល​មាន​ភ្នែក​ម្ខាង​ ​១​ ​បុគ្គល​មាន​ភ្នែក​ទាំងពីរ​ខាង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្វាក់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​គប្បី​បាន​នូវ​ភោគៈ​ ​ដែល​ខ្លួន​មិនធ្លាប់​បាន​ក្ដី​ ​គប្បី​ធ្វើ​នូវ​ភោគៈ​ ​ដែល​ខ្លួន​បាន​ហើយ​ ​ឲ្យ​ចំរើន​ឡើង​ក្ដី​ ​ដោយ​ចក្ខុ​មាន​សភាព​យ៉ាងណា​ ​ចក្ខុ​មាន​សភាព​យ៉ាងនោះ​ ​មិន​មាន​ឡើយ​ ​មួយទៀត​ ​បុគ្គល​គប្បី​ដឹង​ ​នូវ​ពួក​ធម៌​ ​ជាកុសល​ ​និង​អកុសល​ ​ដឹង​ពួក​ធម៌​ ​ដែល​មានទោស​ ​និង​ឥត​ទោស​ ​ដឹង​ពួក​ធម៌​ថោកទាប​ ​និង​ឧត្ដម​ ​ដឹង​ពួក​ធម៌​ ​ដែល​មាន​ចំណែក​ជា​ទំនាស់​គ្នា​ដោយអំណាច​ធម៌​ខ្មៅ​ ​និង​ធម៌​ស​ ​ដោយ​ចក្ខុ​មាន​សភាព​យ៉ាងណា​ ​សូម្បី​ចក្ខុ​មាន​សភាព​យ៉ាងនោះ​ ​ក៏​មិន​មាន​ ​ដល់​បុគ្គល​នោះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​ខ្វាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មាន​ភ្នែក​ម្ខាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​គប្បី​បាន​ភោគៈ​ ​ដែល​ខ្លួន​មិនធ្លាប់​បាន​ក្ដី​គប្បី​ធ្វើ​ភោគៈ​ ​ដែល​ខ្លួន​បាន​ហើយ​ ​ឲ្យ​ចំរើន​ឡើង​ក្ដី​ ​ដោយ​ចក្ខុ​មាន​សភាព​យ៉ាងណា​ ​ចក្ខុ​មាន​សភាព​យ៉ាងនោះ​ ​រមែង​មាន​។​ ​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636853113015490315
ទៅកាន់ទំព័រ៖