ព្រះត្រៃបិដក ភាគ ៤១

​ប៉ុន្តែ​បុគ្គល​នោះ​ ​គប្បី​ដឹង​ពួក​ធម៌​ ​ជាកុសល​ ​និង​អកុសល​ ​ដឹង​ពួក​ធម៌​មានទោស​ ​និង​ឥត​ទោស​ ​ដឹង​ពួក​ធម៌​ ​ដែល​ថោកទាប​ ​និង​ឧត្ដម​ ​ដឹង​ពួក​ធម៌​ ​ដែល​មាន​ចំណែក​ជា​ទំនាស់​គ្នា​ ​ដោយអំណាច​ធម៌​ខ្មៅ​ ​និង​ធម៌​ស​ ​ដោយ​ដោយ​ចក្ខុ​មាន​សភាព​យ៉ាងណា​ ​សូម្បី​ចក្ខុ​មាន​សភាព​យ៉ាងនោះ​ ​ក៏​មិន​មាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មាន​ភ្នែក​ម្ខាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មាន​ភ្នែក​ទាំងពីរ​ខាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​គប្បី​បាន​នូវ​ភោគៈ​ ​ដែល​ខ្លួន​មិនធ្លាប់​បាន​ក្ដី​ ​ធ្វើ​នូវ​ភោគៈ​ ​ដែល​ខ្លួន​បាន​ហើយ​ ​ឲ្យ​ចំរើន​ឡើង​ក្ដី​ ​ដោយ​ចក្ខុ​មាន​សភាព​យ៉ាងណា​ ​ចក្ខុ​មាន​សភាព​យ៉ាងនោះ​ ​ក៏​មាន​ ​មួយទៀត​ ​បុគ្គល​នោះ​ ​គប្បី​ដឹង​ពួក​ធម៌​ ​ជាកុសល​ ​និង​អកុសល​ ​ដឹង​ពួក​ធម៌​មានទោស​ ​និង​ឥត​ទោស​ ​ដឹង​ពួក​ធម៌​ថោកទាប​ ​និង​ឧត្ដម​ ​ដឹង​ពួក​ធម៌​ ​ដែល​មាន​ចំណែក​ជា​ទំនាស់​គា្ន​ ​ដោយអំណាច​ធម៌​ខ្មៅ​និង​ធម៌​ស​ ​ដោយ​ចក្ខុ​មាន​សភាព​យ៉ាងណា​ ​សូម្បី​ចក្ខុ​មាន​សភាព​យ៉ាងនោះ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មាន​ចក្ខុ​ទាំងពីរ​ខាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល៣ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636853113220322031
ទៅកាន់ទំព័រ៖