ព្រះត្រៃបិដក ភាគ ៤១
ភោគៈទាំងឡាយ មានសភាពដូច្នោះ មិនមានដល់បុគ្គលខ្វាក់ឡើយ បុគ្គលខ្វាក់ មិនដែលធ្វើបុណ្យទាំងឡាយទេ ការចាប់ខុស ចំពោះប្រយោជន៍ទាំងពីររមែងមាន ដល់បុគ្គលខ្វាក់ ខូចចក្ខុ។ មួយទៀត បុគ្គលដែលហៅថា មានភ្នែកម្ខាងនេះ ជាអ្នកច្រឡូកច្រឡំ ដោយកុសលធម៌ និងអកុសលធម៌ ស្វែងរកភោគៈទាំងឡាយ ដោយថេយ្យចិត្ត ជាអ្នកឈ្លាស ប្រមូលមក នូវអំពើទាំងពីរ ដោយកូដកម្ម(១) ផង ដោយការពោលពាក្យកុហកផង ជាមនុស្សបរិភោគកាម បុគ្គលដែលមានចក្ខុតែម្ខាងនោះ លុះរំលាងខន្ធ អំពីលោកនេះហើយ ទៅកាន់នរក រងទុក្ខខ្លោចផ្សា។ ចំណែកខាងបុរសបុគ្គល ដែលហៅថា មានចក្ខុទាំងពីរខាង ជាអ្នកប្រសើរ ដោយភោគៈទាំងឡាយ ដែលខ្លួនបានមកដោយធម៌
(១) អំពើកៀចក្រាញ ឬអំពើកោង។
ID: 636853113542010430
ទៅកាន់ទំព័រ៖