ព្រះត្រៃបិដក ភាគ ៤១

​បើ​អ្នកដទៃ​ដោះស្រាយ​ប្រស្នា​ដោយ​ត្រូវ​ទំនង​ហើយ​ ​ក៏​មិន​សរសើរ​ដោយបទ​ ​និង​ព្យញ្ជនៈ​ ​ជា​បរិមណ្ឌល​ស្រួល​បរិបូណ៌​ឡើយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​នេះឯង​ ​ដែល​គួរ​ស្គាល់​បាន​ ​ថា​ជា​ជនពាល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​គួរ​ស្គាល់​បាន​ ​ថា​ជា​បណ្ឌិត​។​ ​ធម៌៣​ ​តើ​ដូចម្ដេច​។​ ​គឺ​ ​ជា​អ្នក​តាក់តែង​ប្រស្នា​ ​ដោយ​ត្រូវ​ទំនង​ ​១​ ​ជា​អ្នក​ដោះស្រាយ​ប្រស្នា​ ​ដោ​យត្រូវវ​ទំនង​ ​១​ ​បើ​អ្នកដទៃ​ដោះប្រស្នា​ ​ដោយ​ត្រូវ​ទំនង​ហើយ​ ​ក៏​សរសើរ​ ​ដោយបទ​ ​និង​ព្យញ្ជនៈ​ ​ជា​បរិមណ្ឌល​ ​ស្រួល​បរិបូណ៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​នេះឯង​ ​ដែល​គួរ​ស្គាល់​បាន​ ​ថា​ជា​បណ្ឌិត​។​ ​
 [​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​យ៉ាង​ ​គួរ​ស្គាល់​បាន​ថា​ជា​ជនពាល​។​ ​ធម៌៣​ ​តើ​ដូចម្ដេច​។​ ​គឺ​ ​កាយ​កម្ម​ ​ជាអកុសល​ ​១​ ​វចីកម្ម​ ​ជាអកុសល​ ​១​ ​មនោ​កម្ម​ ​ជាអកុសល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​នេះឯង​ ​ដែល​គប្បី​ដឹង​បាន​ ​ថា​ជា​ជនពាល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​គប្បី​ដឹង​បាន​ ​ថា​ជា​បណ្ឌិត​។​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636853053224630473
ទៅកាន់ទំព័រ៖