ព្រះត្រៃបិដក ភាគ ៤១
ទុកជាក្រោកឡើង អំពីអាសនៈនោះហើយ ក៏នៅតែមិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានប្រាជ្ញា ដូចជាក្អមផ្កាប់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានប្រាជ្ញាដូចថ្នក់លេច តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗ ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះដែរ តែលុះក្រោកចេញ អំពីអាសនៈនោះទៅហើយ ក៏មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបង្អែមផ្សេងៗ ដែលលាយច្រឡំគ្នា គឺមានល្ង អង្ករ នំ ម្សៅ ផ្លែពុទ្រា ក្នុងថ្នក់លេចនៃបុរស បុរសនោះ កាលក្រោកអំពីអាសនៈនោះ
ID: 636853114415800408
ទៅកាន់ទំព័រ៖