ព្រះត្រៃបិដក ភាគ ៤១

​ក៏​ជ្រុះ​រាត់រាយ​ ​ព្រោះ​ភ្លេចស្មារតី​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​អារាម​ ​ស្ដាប់ធម៌​ ​ក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយ​រឿយ​ៗ​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​សំដែងធម៌​ ​មាន​លំអ​បទ​ខាងដើម​ ​មាន​លំអ​បទ​កណ្ដាល​ ​មាន​លំអ​បទ​ខាងចុង​ ​ប្រកាស​ព្រហ្មចរិយ​ធម៌​ ​ប្រកបដោយ​អត្ថ​ ​ប្រកបដោយ​ព្យញ្ជនៈ​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ដល់​បុគ្គល​នោះ​ ​បុគ្គល​នោះ​ ​កាល​អង្គុយ​លើ​អាសនៈ​នោះ​ ​ក៏​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងដើម​ផង​ ​ធ្វើ​ទុក​ក្នុងចិត្ត​ត្រង់​កណ្ដាល​ផង​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងចុង​ផង​ ​នៃ​កថា​នោះ​ ​លុះ​ក្រោក​អំពី​អាសនៈ​នោះ​ទៅ​ ​ក៏​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងដើម​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​កណ្ដាល​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងចុង​ ​នៃ​កថា​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មាន​ប្រាជ្ញា​ ​ដូចជា​ថ្នក់​លេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មាន​ប្រាជ្ញា​ ​ដ៏​ទូលាយ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​អារាម​ ​ស្ដាប់ធម៌​ ​ក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយ​រឿយ​ៗ​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636853114585030088
ទៅកាន់ទំព័រ៖