ព្រះត្រៃបិដក ភាគ ៤១
ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ក៏ធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះ ទុកជាក្រោកអំពីអាសនៈនោះទៅហើយ ក៏នៅតែធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះទៀត។ ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមផ្ងារ ទឹកដែលគេចាក់ក្នុងក្អមនោះ ក៏ដក់នៅ មិនហូរចេញទៅបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗ ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ
ID: 636853114771730766
ទៅកាន់ទំព័រ៖