ព្រះត្រៃបិដក ភាគ ៤១

​កាល​អង្គុយ​លើ​អាសនៈ​នោះ​ ​ក៏​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងដើម​ផង​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​កណ្ដាល​ផង​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងចុង​ផង​ ​នៃ​កថា​នោះ​ ​ទុកជា​ក្រោក​អំពី​អាសនៈ​នោះ​ហើយ​ ​ក៏​នៅតែ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងដើម​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​កណ្ដាល​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងចុង​ ​នៃ​កថា​នោះ​ទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មាន​ប្រាជ្ញា​ដ៏​ទូលាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល៣ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​
​បុរស​មាន​ប្រាជ្ញា​ ​ដូច​ក្អម​ផ្កាប់​ ​គឺជា​អ្នក​ឥត​ប្រាជ្ញា​ ​ឥត​សេចក្ដី​ពិចារណា​ ​បុរស​មាន​សភាព​ដូច្នោះ​ ​ទុកជា​ចូល​ទៅកាន់​សំណាក់​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​រឿយ​ៗ​ ​ក៏​មិន​អាច​ ​ដើម្បី​រៀន​ធម៌​ ​ត្រង់​ខាងដើម​ ​ត្រង់​កណ្ដាល​ ​ត្រង់​ខាងចុង​ ​នៃ​កថា​ ​(​នោះ​)​ ​បាន​ ​ព្រោះថា​ ​ប្រាជ្ញា​ ​មិន​មានដល់​បុគ្គល​នោះ​ឡើយ​។​ ​បុរស​មាន​ប្រាជ្ញា​ ​ដូច​ថ្នក់​លេច​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636853115109360078
ទៅកាន់ទំព័រ៖