ព្រះត្រៃបិដក ភាគ ៤១

​តថាគត​ពោល​ថា​ ​ប្រសើរ​ជាង​ ​បុរស​មាន​ប្រាជ្ញា​ដូចជា​ក្អម​ផ្កាប់​នុ៎ះ​ ​បុរស​មាន​សភាព​ដូច្នោះ​ ​បើទុកជា​ចូល​ទៅកាន់​សំណាក់​ ​នៃ​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​រឿយ​ៗ​ ​អង្គុយ​លើ​អាសនៈ​នោះ​ ​រៀន​ធម៌​ខាងដើម​ ​ត្រង់​កណ្ដាល​ ​ត្រង់​ខាងចុង​ ​នៃ​កថា​ ​(​នោះ​)​ ​បាន​ដែរ​ ​តែ​លុះ​ក្រោក​ចេញទៅ​ ​ក៏​កំណត់​ចាំ​ព្យញ្ជនៈ​មិនបាន​ ​ព្រោះថា​ ​បុរស​នោះ​ ​ភ្លេច​ព្យញ្ជនៈ​ ​ដែល​ខ្លួន​រៀន​ហើយ​។​ ​ចំណែកខាង​បុរស​មាន​ប្រាជ្ញា​ ​ដ៏​ទូលាយ​ ​តថាគត​ពោល​ថា​ ​ប្រសើរ​ជាង​ ​បុរស​មាន​ប្រាជ្ញា​ដូច​ថ្នក់​លេច​នុ៎ះ​ ​បុរស​មាន​សភាព​ដូច្នោះ​ ​កាលបើ​ចូល​ទៅកាន់​សំណាក់​ ​នៃ​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​រឿយ​ៗ​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636853115342273399
ទៅកាន់ទំព័រ៖