ព្រះត្រៃបិដក ភាគ ៤១
អង្គុយលើអាសនៈនោះ រៀនធម៌ ត្រង់ខាងដើម ត្រង់កណ្ដាល ត្រង់ខាងចុង នៃកថា (នោះ) ចាំទុកនូវព្យញ្ជនៈបាន ជាជនមានតម្រិះដ៏ប្រសើរ មានចិត្តឥតសង្ស័យ ជាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ គប្បីធ្វើនូវទីបំផុតនៃទុក្ខបាន។
ចប់ បុគ្គលវគ្គ ទី៣។
ឧទ្ទាននៃបុគ្គលវគ្គនោះគឺ
ពោលអំពីព្រះសវិដ្ឋត្ថេរ ១ អំពីអ្នកជម្ងឺ ១ អំពីសង្ខារ ១ អំពីបុគ្គលមានឧបការៈច្រើន ១ អំពីបុគ្គល ប្រៀបដូចពេជ្រ ជាដើម ១ អំពីបុគ្គលគួរសេពគប់ ជាដើម ១ អំពីបុគ្គលគួរខ្ពើម ជាដើម ១ អំពីបុគ្គលមានសំដីស្អុយ ដូចលាមក ជាដើម ១ អំពីបុគ្គលខ្វាក់ ជាដើម ១ អំពីបុគ្គលមានប្រាជ្ញា (ដូចក្អម) ផ្កាប់ ជាដើម ១។
ID: 636853115600448166
ទៅកាន់ទំព័រ៖