ព្រះត្រៃបិដក ភាគ ៤១

​ព្រោះហេតុនោះ​ ​បណ្ឌិត​ត្រូវតែ​នមស្ការ​ ​ធ្វើសក្ការៈ​មាតាបិតា​ទាំងនោះ​ ​ដោយ​បាយ​ ​ទឹក​ ​សំពត់​ ​ទីដេក​ ​គ្រឿង​ដុសខាត់​ ​ទឹក​ងូត​ ​និង​ទឹក​លាង​ជើង​ ​បណ្ឌិត​រមែង​សរសើរ​កូន​នោះ​ ​ព្រោះ​ការបម្រើ​មាតាបិតា​នោះ​ ​ក្នុង​លោក​នេះ​ ​(​កូន​នោះ​)​ ​លុះ​លះលោក​នេះ​ ​ទៅកាន់បរលោក​ ​រមែង​រីករាយ​ ​ក្នុង​ស្ថានសួគ៌​។​ ​

 [​៣២​]​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636853116158600091
ទៅកាន់ទំព័រ៖