ព្រះត្រៃបិដក ភាគ ៤១
បពិត្រព្រះអង្គដ៏ចំរើន បើអហង្ការទិដ្ឋិ មមង្ការតណ្ហានិងមានានុស័យ មិនមានក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ភិក្ខុគប្បីដល់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅយ៉ាងណា ការបាននូវសមាធិ មានសភាពយ៉ាងនោះ គប្បីមានដល់ភិក្ខុដែរឬ។ ម្នាលអានន្ទ បើអហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងកាយ ដែលប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ភិក្ខុគប្បីដល់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅ យ៉ាងណា ការបាននូវសមាធិ មានសភាពយ៉ាងនោះ គប្បីមានដល់ភិក្ខុដែរ
ID: 636853116330329913
ទៅកាន់ទំព័រ៖