ព្រះត្រៃបិដក ភាគ ៤១

​ធម៌៣​ ​តើ​ដូចម្ដេច​។​ ​គឺ​ ​កាយ​កម្ម​ ​ជាកុសល​ ​១​ ​វចីកម្ម​ ​ជាកុសល​ ​១​ ​មនោ​កម្ម​ ​ជាកុសល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​យ៉ាងនេះ​ឯង​ ​ដែល​គប្បី​ដឹង​បាន​ ​ថា​ជា​បណ្ឌិត​។​ ​
 [​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ ​ធម៌៣យ៉ាង​ ​គួរ​ស្គាល់​បាន​ថា​ជា​ជនពាល​។​ ​ធម៌៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ ​កាយ​កម្ម​ ​ប្រកបដោយ​ទោស​ ​១​ ​វចីកម្ម​ ​ប្រកបដោយ​ទោស​ ​១​ ​មនោ​កម្ម​ ​ប្រកបដោយ​ទោស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​នេះឯង​ ​ដែល​គប្បី​ដឹង​បាន​ ​ថា​ជា​ជនពាល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​គួរ​ស្គាល់​បាន​ ​ថា​ជា​បណ្ឌិត​។​ ​ធម៌៣​ ​តើ​ដូចម្ដេច​។​ ​គឺ​កាយ​កម្ម​មិន​មានទោស១​ ​វចីកម្ម​មិន​មានទោស១​ ​មនោ​កម្ម​មិន​មានទោស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​យ៉ាងនេះ​ឯង​ ​ដែល​គប្បី​ដឹង​បាន​ ​ថា​ជា​បណ្ឌិត​។​ ​
 [​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​យ៉ាង​ ​គួរ​ស្គាល់​បាន​ថា​ជា​ជនពាល​។​ ​ធម៌៣​ ​តើ​ដូចម្ដេច​។​ ​គឺ​កាយ​កម្ម​ ​ប្រកបដោយ​សេចក្ដី​បៀតបៀន​ ​១​ ​វចីកម្ម​ប្រកបដោយ​សេចក្ដី​បៀតបៀន​ ​១​ ​មនោ​កម្ម​ ​ប្រកបដោយ​សេចក្ដី​បៀត​ ​បៀន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​ដែល​គប្បី​ដឹង​បាន​ ​ថា​ជា​ជនពាល​។​ ​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636853053452343498
ទៅកាន់ទំព័រ៖